ថ្ងៃទី​ 16 ខែកក្កដា ឆ្នាំ2012, ម៉ោង 09:59 AM សារឿន ពៅ (តាម LSW)
2

ដើម្បី​ទ្រទ្រង់​ជីវិត​សិច ឲ្យ​នៅ​តែ​ជា​ចំណី​អារម្មណ៍​មិន​ចេះ​ជិន​ណាយ និង​រស់​រវើក គួរ​គិត​ដល់​ចំណុច​មួយ​ចំនួន ដែល​គួរ​ចៀស​វាង...
១.កុំយកទូរទស្សន៍​ដាក់​ក្នុង​បន្ទប់​គេង​៖
អ្នកចិត្តវិជ្ជាផ្នែកផ្លូវភេទ ជនជាតិ​អ៊ីតាលី ប្រាប់ឱ្យដឹងថា គូស្នេហ៍​ដែល​មានទូរទស្សន៍នៅក្នុង​បន្ទប់គេង នាំឱ្យ ការរួមភេទ មានការថយចុះ​ជាង​គូស្នេហ៍ ដែលមិនមាន​ទូរទស្សន៍​​នៅក្នុងបន្ទប់គេង យ៉ាង​ហោចណាស់ ក៏ពាក់កណ្តាលដែរ។
២.កុំយកកុំព្យូទ័រឡែបថប់ ឡើង​លើ​គ្រែ៖
ទោះបីយកមក ដើម្បីធ្វើកិច្ចការងារ​ផ្សេង​ៗ ឬលេង អ៊ីនធើរណេត ក៏​ដោយ វានឹងបង្វែរចំណាប់អារម្មណ៍ របស់អ្នក ពីរឿងសាងបរិយាកាស​លើ​គ្រែ។ មាន តែ២យ៉ាងប៉ុណ្ណោះ ដែល​អនុញ្ញាត​ឱ្យធ្វើនៅលើគ្រែ គឺគេងឱ្យ​លក់ និងគេងដោយភាពស្និទ្ធស្នាលជាមួយ គូស្នេហ៍។
៣.ធ្វើឱ្យបន្ទប់គេង មានបរិយាកាសល្អ៖
បើបរិយាកាសក្នុងបន្ទប់គេង ល្អប្រសើរ នាំឱ្យធូរស្បើយ ក្នុងអារម្មណ៍ នឹងផ្តល់ឱកាសឱ្យគូស្នេហ៍ អាចស្វែងរក សេចក្តីសុខបានយ៉ាងពេញចិត្តបំផុត។ ដូចនេះ បើ មាន​របស់​របរអ្វីដែលមិនសូវសំខាន់ មិនសូវចាំបាច់ គួរយកទៅទុកនៅកន្លែងផ្សេង មិនត្រូវបណ្តោយ ឱ្យបន្ទប់គេង ដូចឃ្លាំងផ្ទុកទំនិញឡើយ។
៤.គួរមានពូក ខ្នើយ ទន់ល្មើយ៖
ប្រសិនបើអាច គួរមានគ្រែគេងស្អាតៗ ពូក ខ្នើយ ទន់-ល្មើយ ព្រោះសម្ភារទាំងនេះ ក៏មានចំណែកក្នុងការ ដាស់អារម្មណ៍សិច បានមួយកម្រិតដែរ។
៥.ក្លិនក្រអូបក្នុងបន្ទប់គេង៖ គួរធ្វើឱ្យបន្ទប់គេង មានក្លិនក្រអូប ដើម្បីទាក់ទាញអារម្មណ៍សិច ដោយប្រើចង្កៀងប្រេងក្រអូប ឬផ្កាក្រៀមដែលបាញ់ទឹកអប់ ដូចជា ផ្កាក្តាំងងា ផ្កាកុលាប ឬផ្កាឡាវេនដឺរ (Lavender) ជាដើម។
៦.ទៀនក្រអូប៖
ក្រៅពីក្លិនក្រអូបរបស់វា ជួយដាស់អារម្មណ៍សិច បានយ៉ាងមានប្រសិទ្ធភាព ពន្លឺរបស់ទៀនក្រអូប ក៏បានបង្កើតឱ្យមានបរិយាកាស ដ៏សែនរ៉ូមែនទិក ថែម​ទៀតផង។
៧.កុំយករូបអតីតគូស្នេហ៍ ទុកក្នុងផ្ទះ៖
ព្រោះ វាអាចនាំឱ្យកើតមានបញ្ហាបាន។ ដូចនេះ បើចង់ សាងស្នេហ៍ស្មោះភក្តីជាមួយគ្នា និងដើម្បីឱ្យជីវិត-សិច ឬចំណងស្នេហ៍ កាន់តែមានន័យទ្វេឡើង គួរកុំឱ្យមានករណី​ដូចនេះ​កើតឡើងចំពោះអ្នក និង គូស្នេហ៍ឱ្យសោះ។
៨.វត្ថុអនុស្សាវរីយ៍ស្នេហ៍ចាស់៖
ដូចជា កាដូ ឬរបស់របរដែលអតីតគូស្នេហ៍ធ្លាប់ជូន-ទុកជាអនុស្សាវរីយ៍ ពុំគួររក្សាទុកទេ។ យកល្អ គួរ ជូនទៅអ្នកដទៃឱ្យអស់ ព្រោះបើពុំដូច្នេះទេ អាចថ្ងៃណាមួយ វត្ថុទាំ​ង​នេះ នឹងក្លាយជាដើមចមនៃបញ្ហា ជាក់ជាពុំខាន។
បើធ្វើបានតាមការណែនាំនេះ ជីវិតសិចរបស់អ្នក នឹងនៅតែរស់រវើក នឹងពោរពេញដោយរសជាតិ គួរឱ្យចង់ភ្លក្ស មិនចេះជិនណាយ...៕Agkor thom

0 comments

Post a Comment

Powered by Blogger.