ខណៈដែលចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីបើកសម្ពោធដាក់បញ្ចាំងខ្សែភាពយន្តភាគថ្មី ក្រោមចំណងជើងថា “Win Win” របស់ស្ថានីយ៍ទូរទស្សន៍ KBS2 តារាចម្រៀងស្រីល្បីពូកែរាំ BoA បានផ្តល់បទសម្ភាសន៍ទាក់ទិននឹងបទពិសោធន៍ផ្ទាល់ខ្លួនកន្លងមក។ថ្ងៃទី 26 ខែមិថុនា ឆ្នាំ2012, ម៉ោង 05:40 AM ប្រែសម្រួលៈ ម៉ាណែត
ប៊ីអូអេ បាននិយាយពីស្នេហារបស់នាង ក្នុងរយៈពេល១២ឆ្នាំមកនេះ ប្រាប់ដល់អ្នកកាសែតជាលើកដំបូងថា “ខ្ញុំពិតជាមានចំណាប់អារម្មណ៍ខ្លាំង ក្នុងរឿងស្នេហា ប៉ុន្តែ ទីបញ្ចប់ ខ្ញុំបែរជាមានអារម្មណ៍នឿយហត់ ហើយលែងចង់ស្វែងរកមិត្តប្រុស ដើម្បីកំដរជីវិតឯកោក្នុងរយៈពេលជិត២ឆ្នាំទៀតដែរ"។
តារាចម្រៀងកូរ៉េស្ទីល អឺរុប រូបនេះ បានលាតត្រដាងប្រាប់អ្នកកាសែតបន្តទៀតថា "បុរសគ្រប់រូប មិនដឹងថា ខ្ញុំជាស្រីវ័យ២៧ ឆ្នាំ នោះឡើយ ប៉ុន្តែ ពួកគេស្គាល់ខ្ញុំក្នុងនាមជាតារាចម្រៀង BoAតែប៉ុណ្ណោះ។ បើនិយាយតាមត្រង់ទៅ កាលពីខ្ញុំនៅយុវវ័យ មានតារាប្រុសល្បីឈ្មោះមួយដួង បានផ្ញើសារសុំទាក់ទងស្នេហាជាមួយខ្ញុំ ប៉ុន្តែ នាពេលនេះ ពួកយើងទាំងពីរ មិនអាចវិលត្រឡប់ដូចដើមវិញបានឡើយ សូម្បីតែជួបមុខគ្នាក៏បានត្រឹមតែជាសាររាប់អានក្នុងទូរស័ ព្ទប៉ុណ្ណោះ"៕agkor thom
0 comments