ពេលដល់ម៉ោង​រៀន​​ភា​សា​​អង់​គ្លេស​​របស់​អ្នក​គ្រូ Lin Xei Yee តែង​​មាន​វត្ត​មាន​​សិស្ស​​គ្រប់​ៗ​គ្នា រួម​ទាំង​​នាក់​ច្រើន “គេច” សា​លា​ផង ។
Asia One ផ្សាយឲ្យដឹងថា អ្នកគ្រូ Lin xei Yee បង្ហាត់​មុខវិជ្ជា​ភាសាអង់គ្លេស​ នៅមហាវិទ្យាល័យ​ពាណិជ្ជកម្ម​-ភាសាបរទេស នៃខេត្ត​ក្វាងតុង ។ ថ្មីៗនេះ លើប្រព័ន្ធអ៊ីនធើណែត មានការរំជើបរំជួល​ ក្រោយពី​រូបភាព​របស់គ្រូ Lin ត្រូវបានគេ​បង្ហោះ​លើប្រព័ន្ធ Chinasmack ។ សម្រស់បែបធម្មជាតិ​របស់​អ្នកគ្រូ​ Lin បានស្រូប​ព្រលឹង​របស់និស្សិតជាច្រើន ។

តាមព្រឹត្តប័ត្រប្រចាំសប្តាហ៍ ​របស់ក្វាងចូវ នោះពេលដែល​អ្នកគ្រូ​ត្រូវ​បានចាត់​ឲ្យមក​បង្រៀន​នៅមហាវិទ្យាល័យ​នេះ នៅម៉ោងរៀន​របស់នាង​ សមមាត្រ​និស្សិត​ដែលអវត្តមាន គឺ ០ ។

អ្នកគ្រូ Lin មានមតិថា នាង​ពុំបាន​ដឹងថា សិស្ស​បានលួចថតរូប​នាង​ពេលកំពុង​បង្រៀននោះទេ ។ ប៉ុន្តែ​រឿងរ៉ាវទាំងអស់ ពុំបាន​រំខាន​ដល់កិច្ច​ការ​របស់ខ្លួនឡើយ ។

និស្សិតម្នាក់ ​ពណ៌នាពីសម្រស់​របស់​អ្នកគ្រូថាៈ ពេលមិនសើច​ នោះមើល​ទៅ គឺ​ជាសម្រស់​នៃភាពម៉ឺងម៉ាត់ ប៉ុន្តែ​ដល់ពេល​សើចម្តងៗ គឺពិត​ជារីកស្គុះស្គាយ ធ្វើឲ្យអ្នកណា​ក៏រំជួលចិត្តដែរ ៕

0 comments

Post a Comment

Powered by Blogger.