- Monday, 19 March 2012 08:36


គ្រោះថ្នាក់នេះ បានកើតឡើងនៅថ្ងៃទី១៧ មីនា គ្រាដែលតារាភាពយន្តទូរទស្សន៍ស៊ុយអែត Lina Hellqvist កំពុងចូលរួមថតឈុតមួយ ក្នុងកម្មវិធីមានឈ្មោះថា “រាជនីព្រៃត្រូពិច”។ តារាវ័យ ២៤ឆ្នាំ រូបនេះ បានឲ្យដឹងថា ព្រឹត្តិការណ៍បានកើតឡើង ខណៈពេលនាងកំពុង “ប្រយុទ្ធ” កណ្តាលវាលភក់ជាមួមិត្តរួមសំដែង។ នាងត្រូវបានបញ្ជូនតាមយន្តហោះទៅកាន់មន្ទីរពេទ្យ ក្រោយហេតុការណ៍ដ៏អាក្រក់នេះ។
Lina បានប្រាប់កាសែត Mirror ថាៈ ពេលដែលសុដន់ម្ខាងរបស់ខ្ញុំផ្ទុះនោះមិត្តភ័ក្តិរួមសំដែងមានការភ័យ បារម្ភយ៉ាងខ្លាំង ហើយមិនដឹងថា រឿងអ្វីកើតឡើង។
បច្ចុប្បន្ន នាងកំពុងរងចាំវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យស៊ុយអែត បណ្តុះសុដន់ម្ខាងនេះ ដើម្បីឲ្យមានរាងរៅដូចដើមវិញ។
គួរកត់សំគាល់ថា កាលពីខែសីហា ២០១១ មានស្រ្តីក្មេងម្នាក់នៅអង់គ្លេស ក៏រងគ្រោះថ្នាក់ ផ្ទុះសុដន់ដូចគ្នាដែរ បន្ទាប់ពីនាងរងគ្រាប់កាំភ្លើងកៅស៊ូ របស់ពួកក្មេងៗលេងនៅក្បែរនាង៕
0 comments