ទិដ្ឋភាពនៃពិធី
អាពាហ៍ពិពាហ៍របស់លោកអ៊ុកណា​រី​មនិងឆោមឆ​ពុំបានប្រ​ព្រឹ​ត្ដ​ទៅដោយ​ភាព​អធិក
អធម​បំផុតក្រោម​ការចាត់ចែងរបស់លោក​ជំទាវប៊ុនរ៉ានី​ហ៊ុនសែនហើយ​ក៏មាន​ភ្ញៀវ
​កិ​ត្ដិ​យស​សុទ្ធតែជា​មន្ដ្រីជាន់ខ្ពស់​ និង​ជា​ភរិយារបស់​មន្ដ្រី​ធំ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​​ ។ អាពាហ៍ពិពាហ៍តារាចម្រៀង​
មួយគូ​នេះទទួលភ្ញៀវចំនួន​ជាង​១០០​តុ​ នៅ​អាគារG កោះ​ពេជ្រនា​ល្ងាច​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១២​ ។​


​ពិធី​នេះ​បានប្រារឰ​ទៅដោយ​រលូនហើយ​គ្មាន​អ្នកណាម្នាក់​ទ្រាំ​មិន​ស្ងើចសរសើរ​ចំពោះ​អាពាហ៍ពិពាហ៍​របស់​តារា
​ពីរ​ដួង​នេះ​ទេនិង​អាចនិយាយបាន​ទៀតថាជា​ប្រ​វ​ត្ដិ​សាស្ដ្រ​នៃ​មង្គលការ​របស់​តារា​សិល្បៈ​ខ្មែរ​។ ទោះជា​ធ្លាប់មាន
​ពិធីមង្គលការ​របស់​អ្នកសិល្បៈ​មុនៗក៏​មិនអាច​ប្រៀបផ្ទឹម​បានដែរ​ ។​


​ក្បួន​ហែជំនូន​ដ៏​សម្បូរហូរហៀរ​បស់​តារា​មាន​វាសនា​ខ្ពស់​ពីរ​ដួង បាន​រំលេច​ចេញ​នូវ​ភាព​អ៊ឹកធឹក​  ដោយសារតែ
​អ្នក​ហែជំនូន​ជាង ​១០០​ គូ មាន​ស្លៀកពាក់​យ៉ាង​មាន​របៀបរៀបរយ ​មាន​អ្នកខ្លះ​ចងក្បិនអ្នកខ្លះ​ទៀត​ពាក់​អាវធំ
និង​មួយចំនួនទៀត​សុទ្ធតែ​ជាអ្នកធំ​។ យើង​គិតពី​ច្រកចូល​រហូតដល់​រោង​ជ័យ​ឃើញ​មាន​កម្លាំង​ការពារដែល​មិន
​ខុសពី​អាពាហ៍ពិពាហ៍​របស់​កូន​មន្ដ្រី​ធំ​នោះឡើយ​ ។


​ពិធីកាត់សក់​បង្កក់​សិរី​បាន​មកដល់​កូនកំលោះ​អ៊ុក ណា​រី​ម និង​កូនក្រមុំ ​ឆោម ឆ​ពុំ ប្រកបដោយ​ទឹកមុខ​​រំភើប​រីក
រាយ​ឥតឧបមា​ ។


​លោកជំទាវ​កិត្តិព្រឹទ្ធ​បណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន  ក៏បាន​ចូលរួម​កាត់សក់​ដល់​កូនកំលោះ កូនក្រមុំ  និង​ជូនពរ​ឱ្យ​
ស្រឡាញ់គ្នា​ដល់​ចាស់​កោង​ខ្នង។ដើម្បី​ជាការ​លើកមុខមាត់​ដល់​គូស្វាមីភរិយា​ថ្មី​លោកជំទាវ​បាន​ជូន​គ្រឿង​ពេជ្រ
​មួយឈុត​មានតម្លៃ​រាប់ម៉ឺន​ដុល្លារហើយ​ត្រូវគេ​បានដឹងថា តារាចម្រៀង​ពីរ​ដួង​នេះ​ត្រូវជា​កូនធម៌របស់​សម្ដេច​និង
​លោកជំទាវរយៈពេល​៦​ឆ្នាំមកហើយ​ ។


​គួររម្លឹកថាសម្ដេច​ ហ៊ុន សែន និង​លោកជំទាវបាន​ផ្សំផ្គុំ​ឱ្យ​ពួកគេ​ទាំងពីរ​មាន​ពិធីមង្គលការ​នេះឡើង​តាម​បំណង
ប្រាថ្នា ហើយ​បានឱ្យ​លោក​ឧត្ដមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង និង​លោកស្រី​ ធ្វើជា​មេបា​ខាង​ស្រី​។ នាង​ ឆោម ឆ​ពុំ
មានឈ្មោះ​ពិត​គឺ​ ឆោម សុជាតា កើត​ថ្ងៃទី​៩​ ខែធ្នូ ​ឆ្នាំ​១៩៨២ នៅ​ឃុំ​កូប ស្រុក​សិរី​សោភ័ណ ខេត្ដ​បាត់ដំបង​ ។
ចំពោះ​លោក ​អ៊ុក ណា​រី​ម កើត​ថ្ងៃទី​៣​ ខែកក្កដា ឆ្នាំ​១៩៨១ នៅ​ក្រុងភ្នំពេញ​ ៕


អត្ថបទដកស្រង់ពីកាសែតរស្មីកម្ពុជា

0 comments

Post a Comment

Powered by Blogger.