ថ្មីៗនេះ ឈុតខ្លីមួយ មាន​រយៈ​ពេល​ប្រ​មាណ​ ២​នាទី ក្នុង​ខ្សែ​ភាព​យន្ត​ The Great Gatsby ដែល​ជា​ភាព​យន្ត​​កំ​ពុង​​ត្រូវ​​បាន​​ទន្ទឹង​​រង់​​ចាំ​​បំ​ផុត​ សំ​រាប់​​ឆ្នាំ​នេះ របស់អ្នក​ដឹកនាំរឿង​ Baz Luhramann ។ ក្នុងនោះ​ មានការ​ចូលរួម​សម្តែង​របស់ Leo DiCaprio (តួឯក​ប្រុស​ក្នុងរឿង​ទីតានិក) និង Carey Mulligan ។

ខ្សែភាពយន្ត​នេះ និពន្ធឡើង​តាមលំនាំ​រឿង​និទាន​នៅញូវយ៉ក នាឆ្នាំ១៩២២ ខណៈពេលដែលបុរសក្រីក្រ Jay Gatz (សម្តែងដោយ​ Leo BiCaprio) បាន​ឈ្លក់​ស្រឡាញ់​នាង Daisy Buchanan (Carey Mulligan ដើរតួ) ជាស្រ្តីអ្នកមាន​ និង​ទាក់ទាញ ។ Gasly បានប្រើ​ល្បិច​កល​ ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្តិដ៏ច្រើន​មួយ សំដៅ​ទាក់ស្រីស្អាត​ត្រកូល​អភិជន​ឲ្យបាន​ ហើយក៏ឈានឆ្ពោះ​ក្នុងពិភព​របស់​ពួកអភិជន​អាមេរិក ។

គ្រាន់តែ​ចូលស៊ុប​ ក្នុងពិភពនេះ Garley ឃើញ​ថា នៅទីនោះ មានតែ​ពិធីជប់លៀង​ ខ្ជះខ្ជាយ​គ្មាន​បានការ និង​សង្គម​មួយដែល​សិសធម៌កំពុង​ធ្លាក់ចុះ ។

អ្វីៗបានដួលរំលំ​ទាំងស្រុង​ រួមទាំង​ស្រីស្នេហ៍ Daisy ក៏បោះបង់​ចោលខ្លួន ។ Carley បានជ្រើសយក​ទីបញ្ចប់​នៃជីវិតដ៏គួរ​ឲ្យតក់ស្លុត ៕

0 comments

Post a Comment

Powered by Blogger.