ថ្មីៗនេះ​ Clip នារីម្នាក់ក្នុងស្ថានភាព ​”អាក្រាត”​ អង្គុយលេងហ្គេមយ៉ាងព្រងើយ…បានបង្កនូវ​មតិដ៏ច្រើនផ្ទុយគ្នា ក្នុងបណ្តាញសង្គមរបស់​តៃវ៉ាន់​។ Clip នេះចាប់ផ្តើមជាមួយទិដ្ឋភាពយុវតី ​”Sexy” បង្អួតខ្នង ពីមុខកាមេរ៉ា​ ហើយផ្តោត​អារម្មណ៍លេងហ្គេម​។​ បន្ទាប់មក នាងបានគ្រប​ខ្នងដោយកន្សែងពោះគោធំមួយ ​រួចចាប់ផ្តើម​ឧទ្ទេសនាម អំពីល្បែង ដែលនាងលេងជក់ដល់​ថ្នាក់…ភ្លេចទាំងស្លៀកខោអាវ​។
នាងរវល់ឧទ្ទេសនាមហ្គេម…ដល់ថ្នាក់​កន្សែងជ្រុះក៏មិនដឹង
នាងរវល់ឧទ្ទេសនាមហ្គេម…ដល់ថ្នាក់​កន្សែងជ្រុះក៏មិនដឹង
យុវតីរូបនេះ និយាយពីល្បែងហ្គេម​ Dark blood ដោយប្រើស្នូរសំឡេងតៃវ៉ាន់យ៉ាងទន់ភ្លន់​ និងគួរឲ្យចង់ស្តាប់​។​ ក្នុងពេលដែលអធិប្បាយ ​នាងបានធ្វើទស្សនិកជន ”ក្តៅមុខ” ព្រោះដោយ…អចេតនា​បានធ្វើឲ្យកន្សែងរបូតពីខ្លួន​។
បន្ទាប់ពីត្រូវចោទប្រកាន់ពីបទ ”បំពុល”​ សហគមន៍អ៊ីនធើណេត ផលិតករ ​Game online មកពីតៃវ៉ាន់​បានបដិសេធថា clip ពុំមែនជា​ផលិតផលរបស់ពួកគេទេ​។​ គេលើកឡើងថា ​ប្រហែល​ Fan ជ្រុលនិយមណា ម្នាក់នោះ ​របស់​ Dark blood ដោយចង់ដាក់ចំណាប់អារម្មណ៍​បាន​ថត​ clip និងចែករំលែកលើប្រព័ន្ធ​អ៊ីនធើណេត​។
មតិច្រើនរិៈគន់ថា​វាជាស្នៀត ​Marketing ទាក់ទាញអតិថិជនរបស់ក្រុមហ៊ុនកំសាន្ត Way !
មតិច្រើនរិៈគន់ថា​វាជាស្នៀត ​Marketing ទាក់ទាញអតិថិជនរបស់ក្រុមហ៊ុនកំសាន្ត Way !
មកទល់ពេលនេះ ​clip នេះជាម្ចាស់កម្មសិទ្ធ​នៃការចែករំលែក 200.000 លើក​លើគេហទំព័រ​ Youtube ។
អត្ថបទ ខ្មែរស្ថាបនា

0 comments

Post a Comment

Powered by Blogger.