- Friday, 13 July 2012 06:41
នៅ ក្រុងទីក្រុងដ៏ស្ងប់ស្ងាត់នៃទីក្រុងប៊ឺមីងហែម រដ្ឋមីជីហ្កឹន ទីដែលតំបន់ប្រជុំជនមានមនុស្សប្រហែលតែ២០.០០០នាក់ បែរជាមាន អាវទ្រនាប់មួយដែលទើបតែលក់បាន១លានដុល្លារ។
ដាំដោយត្បូងពេជ្រ ទម្ងន់៥០០ការ៉ាត់ និងសូនដោយមាសទឹក១៨ការ៉ាត់ អាវទ្រនាប់នៅឯហាងគ្រឿងអលង្ការ Birmingham Estate and Jewelry Buyers នេះបានប្រើប្រាស់ក្រុមកម្មករចំនួន៤០នាក់ ដែលប្រើពេលស្ទើរតែមួយឆ្នាំដើម្បីផលិត។
លោក អានតូនី អ៊ូប្រ៊ី ម្ចាស់ហាងនេះបាននិយាយថា ដោយចាប់ផ្តើមមានអាវទ្រនាប់តម្លៃ២,៥លានដុល្លាររបស់ហាង Victoria's Secret ដែលត្រូវបានពាក់ដោយតារាបង្ហាញម៉ូត នាង មីរ៉ានដា ឃឺ កាលពីឆ្នាំមុន អាវទ្រនាប់នេះផ្ទុកដោយត្បូងពេជ្រធម្មជាតិសុទ្ធ ជាមួយនឹងមាសទម្ងន់៧៥០ក្រាម ដែលជាមាសរឹង។
ប៉ុន្តែលោក អ៊ូប្រ៊ី បានពន្យល់ពីរបៀបដែលអាវទ្រនាប់របស់គាត់មិនដូចជាអាវទ្រនាប់ផ្សេងៗទៀត។
គាត់បានប្រាប់បណ្តាញទូរទស្សន៍ CBS ថា "ភាពខុសគ្នារវាងអាវទ្រនាប់នេះ និងអាវទ្រនាប់របស់ហាង Victoria's Secret គឺអាវ ទ្រនាប់របស់ហាង Victoria's Secret មានសាច់សំពត់នៅក្នុងអាវទ្រនាប់ទាំងនោះ ហើយពេជ្រសុទ្ធតែជាប្រភេទដែលមិនជ្រាបចូលសាច់សំពត់។ អាវទ្រនាប់នេះមិនមានសាច់សំពត់នៅក្នុងវាទេ អ្វីដែលមាននោះគឺវាជាមាសរឹងប៉ុណ្ណោះ"។
ទោះបីជាយ៉ាងណា អាវទ្រនាប់ដ៏ថ្លៃដែលមានទម្ងន់ជិត១គីឡូក្រាមនេះ បានធ្វើឲ្យស្ត្រីជាច្រើនមិនប្រាកដក្នុងចិត្តឡើយ។
លោក អ៊ូប្រ៊ី អ្នកដែលបានដាក់ឈ្មោះអាវទ្រនាប់នេះតាមឈ្មោះប្រពន្ធរបស់គាត់អ្នកស្រី រីតា បាននិយាយថា ៖ "ប្រសិនបើអ្នកទើបតែមានលុយដ៏ច្រើន នោះនឹងមាននរណាម្នាក់ចង់ឲ្យគេនិយាយថា "អូ ! ខ្ញុំមានអាវទ្រនាប់តម្លៃ១លានដុល្លារ !" ឬនឹងមានមនុស្សខ្លះនឹងដាក់តាំងវានៅឯផ្ទះរបស់ពួកគេ ឬធ្វើអ្វីផ្សេងទៀត ។ហើយនរណាម្នាក់នឹងជឿវាឬក៏អត់ ប្រាកដជានឹងចង់ពាក់វាមិនខាន"៕ (CEN.COM.KH)
0 comments