Aug-11-2012

                                      

                                      

                                      

                                     

                                     

នាង Berenice Marlohe ជាប់ងារជានារីដាស់អារម្មណ៍ផ្លូវភេទ នៃបុរសទាំងពួង ហើយងារនេះបានក្លាយទៅជា
ចំណងជើងយ៉ាងធំ នៅលើក្របមុខនៃទស្សនាវដ្តី GQ ប្រចាំខែសីហា ដែលជាលេខរបស់ទស្សនាវដ្តីនេះចេញផ្សាយនូវ
រាល់ព័ត៌មានផ្លូវភេទក្តៅសាច់ បង្កប់ដោយរូបភាពរោលរាលអារម្មណ៍ ដើម្បីឈានទៅកាត់ចំណែកទីផ្សារនៃទស្សនាវដ្តី
សិចស៊ីផ្សេងៗទៀត។
នាង Berenice Marlohe បានសម្រេចចិត្តថតផ្សាយពាណិជ្ជកម្មឈុតសម្លៀកបំពាក់ប៊ីគីនីឲ្យទស្សនាវដ្តី GQ
ដែលល្បីល្បាញបំផុតនៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយរបស់ UK នៃសហរដ្ឋអាមេរិក ដែលគេរំពឹងទុកថា នឹងទទួលបាន
អត្រាកំណើនលក់ចេញចំនួនច្រើនបំផុត តាមរយៈការបង្ហាញឲ្យឃើញនូវភាពសិចស៊ីរបស់តារារូបនេះ។

លោក Sam Mendes នាយកនិពន្ធប្រចាំទស្សនាវដ្តី GQ នេះ បានបញ្ជាក់ថា នាង Berenice Marlohe នឹងក្លាយជាតារា
ដែលមានសក្តានុពលសម្រស់ធ្វើឲ្យផែនការណ៍លក់របស់ក្រុមហ៊ុននៃប្រព័ន្ធផ្សព្វផ្សាយនេះ មានកំណើនតួលេខលក់
ចេញខ្ពស់។ ចំណែកនាង Berenice Marlohe ក៏បាននិយាយដែរថា ខ្ញុំរីករាយនឹងបង្ហាញឲ្យបុរសៗប្រាកដចិត្តថា ខ្ញុំពិត
ជានារីដាស់អារម្មណ៍ផ្លូវភេទនៃបុរសទាំងពួងពិតមែន៕
cam111
 


0 comments

Post a Comment

Powered by Blogger.