នាង In Hye ដែលគេស្គាល់ថា ជាតារាភាពយន្តដ៏ល្បីល្បាញនៅក្នុងប្រទេសកូរ៉េខាងត្បូង បានបង្ហាញនូវរូបភាពនៃ
សម្រស់របស់នាង នៅក្នុងឈុតរ៉ូបរាត្រីស្រមោសបញ្ចេញគល់សុដន់យ៉ាងច្បាស់ក្រឡែត មើលទៅឃើញថា
សិចស៊ី និងស្រើបស្រាលបំផុត តែបែរជាមានការរិះគន់ទៅវិញ។

                                      

                                      

                                     

                                     

នៅលើកម្រាលព្រំក្រហម ដែលជាវិថីសិល្បៈបង្អួតសម្រស់ និងការជួបជុំដោយកំពូលតារាល្បីៗ នៃរាត្រីស្រមោសនៅ
ក្នុងទីក្រុងស៊េអូល នាង In Hye បានសម្តែងចេញយ៉ាងអស់ដៃ តាមរយៈរ៉ូបពណ៌ទឹកក្រូច ដែលល្វែងខាងលើ និងផ្នែក
ខាងក្រោយ ហាក់មិនបានបិទបាំងអ្វីច្រើនទាល់តែសោះ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺនាងគ្មាន
ពាក់អាវទ្រនាប់ទេ។ មានក្រសែភ្នែកបុរសៗបាញ់ឆ្ពោះទៅរកនាងទាំងអស់ ទន្ទឹមនឹងពេលដែលមានតារាស្រីជាច្រើន
ខ្សឹបខ្សៀវរិះគន់នាងថា សិចស៊ីហួសប្រមាណទៅវិញ។

នៅក្នុងឱកាសនៃកម្មវិធីនេះ នាង In Hye បានតបតសម្តីតទល់ទៅនឹងប្រតិកម្ម ចំពោះសម្លៀកបំពាក់របស់នាងថា
ខ្ញុំមិនខ្មាសអៀន ក្នុងការបង្ហាញអ្វីដែលជារបស់ល្អ ចំពោះមហាជនទេ ព្រោះវាគឺជាជំនឿចិត្តលើខ្លួនឯង។

គួរបញ្ជាក់ផងដែរថា ការរិះគន់នៅតែមាន និងបានលើកឡើងថា នាង In Hye មានដើមទ្រូងមិនត្រូវខ្នាតទេ ដូច្នេះគួរតែ
ពិចារណាឡើងវិញ ក្នុងការស្លៀកពាក់សម្រាប់ការចូលរួមក្នុងរាត្រីសមោសនេះ នៅលើកក្រោយៗទៀត៕
cam111
 

0 comments

Post a Comment

Powered by Blogger.