Aug-25-2012
យោងតាមគេហទំព័រព័ត៌បរទេសមួយបានឲ្យដឹងថា ប្រជាជនក្នុងខេត្ត Hainan ប្រទេសចិន ជារៀងរាល់ឆ្នាំតែងតែ
រៀបចំពិធីបុណ្យ Qi Xi ឬ ហៅម្យ៉ាងទៀតណា បុណ្យជះទឹក។ ការប្រារព្វធ្វើពិធីបុណ្យជះទឹកដាក់គ្នានេះ
គឺដើម្បីបង្ហាញអំពីការគោរពគ្នាទៅវិញទៅមក ឬដើម្បីធ្វើការឲ្យពរគ្នាទៅវិញទៅមក ហើយគេប្រារព្វធ្វើរៀងរាល់ថ្ងៃទី២៣
ខែសីហា ហើយសម្រាប់ឆ្នាំនេះផងដែរ បុណ្យនេះត្រូវបានគេប្រារព្វធ្វើ ដោយមានការចួលរួមយ៉ាងច្រើនកុះករ
ពីសំណាក់យុវវ័យ។

                             

                              

                              

ពិធីបុណ្យដែលគ្រប់គ្នាគិតថា សប្បាយរីករាយនោះបានក្លាយទៅជាយ៉ាងអាម៉ាស និងរឿងអាក្រក់ទៅវិញ បន្ទាប់ពីមាន
បុរសមួយចំនួនបានឆ្លៀតឱកាសធ្វើបាបនារីៗជាច្រើនដែលចូលរួមពិធីនេះ។ ជាក់ស្តែងនារីម្នាក់ ត្រូវបានបុរសធ្វើបាប
ដោយលូកដៃទៅទាញអាវទ្រនាប់ និងចាប់ដើមទ្រូងរបស់នាង ធ្វើឲ្យរបូតអាវអស់ពីខ្លួនអាក្រាតពេញហ្វូងមនុស្ស។

សកម្មភាពបែបនេះបានធ្វើឲ្យកម្មវិធីនេះក្លាយទៅជាកម្មវិធីអាក្រក់សម្រាប់នារីៗទៅវិញ។ បន្ទាប់ពីមានរឿងអាក្រក់ឡើង
មួយសន្ទុះក្រោយមក ប៉ូលីសបានមកដល់កន្លែងកើតហេតុ ដើម្បីនាំស្រីៗទាំងនោះចេញពីហ្វូងមនុស្សទាំងអស់៕
cam111
 

0 comments

Post a Comment

Powered by Blogger.