Aug-25-2012
នៅក្នុងប្រទេសនេប៉ាល់ កាលពីថ្ងៃទី២៣ សីហា ឆ្នាំ២០១២ មានរៀបចំកម្មវិធីពិសេសមួយ ដោយគណៈកម្មការរៀបចំ
ព្រឹត្ដិការប្លែកៗ បានរៀបចំកម្មវិធីប្រកួតប្រជែងជ្រើសរើសកុមារីដែលមានទេពកោសល្យ ឬហៅថា បវរកញ្ញាកុមារប្រចាំ
ឆ្នាំ២០១២ ដែលភាសាអង់គ្លេសហៅថា ” Miss Little Newa 2012” ។

                                       

                                       

កម្មវិធីប្រកួតនេះបានរៀបចំឡើងនៅទីក្រុងកាម៉ង់ដូ ប្រទេសនេប៉ាល់ ដោយមានបេក្ខភាពកុមារី ដែលរូបសម្រស់
ស្រស់ស្អាត និងមានទេពកោសល្យ ចូលរួមប្រកួតប្រជែងគ្នាយ៉ាងច្រើន។

តាមការឲ្យដឹងពីអ្នករៀបចំកម្មវីធីនេះបានបញ្ជាក់ថា កម្មវិធីនេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងន័យចង់ណែនាំ
ឲ្យស្គាល់អំពីវប្បធម៌របស់ខ្លួនគេហៅថា ណេវ៉ា ” Newar ”។

យោងតាមប្រភពព័ត៌មានបានចុះផ្សាយថា នៅក្នុងកម្មវិធីប្រកួតប្រជែងគ្នានេះ មានកុមារដែលមកពីសហគមន៍ពី
១០-១៤សហគមន៍ ដែលធ្វើបានហ្វឹកហាត់ និងសមរួចជាស្រេចមុន ពេលពួកគេចូលរួមប្រកួតប្រជែងគ្នា។

ប្រភពព័ត៌មានមិនបានចុះផ្សាយអំពីលទ្ធផលថា តើក្រុមកុមារីទេពកោសល្យណាមួយ ដែលទទួលបានជ័យលាភីនៅ
ក្នុងការប្រកួតនៅឡើយទេ៕
cam111
 

0 comments

Post a Comment

Powered by Blogger.