Aug-25-2012
ប្រភពព័ត៌មានសិល្បៈបរទេសនានា បានបង្ហាញឲ្យឃើញនូវរូប សម្រស់របស់នាង Miranda Keer សិចស៊ីស្ថិតក្នុងឈុត
ប៊ីគីនី នៅលើឆ្នេរសមុទ្រមួយកន្លែង ដែលមើលទៅឃើញថា មានសកម្មភាពទាំងក្នុង និងក្រៅឆាកប្លែកៗ គួរឲ្យចាប់
អារម្មណ៍បំផុត។

                                      

                                      

                                      

                                      

                                      

រូបភាពនៃភាពសិចស៊ីទាំងនេះ គឺជាការបង្ហាញម៉ូដរបស់នាង Miranda Keer ទៅឲ្យក្រុមហ៊ុនសម្លៀកបំពាក់គ្រឿងក្នុង
ផ្នែកឈុតប៊ីគីនី ឲ្យម៉ាកយីហោល្បីឈ្មោះមួយនៅក្នុងប្រទេស ដែលតម្រូវឲ្យនាងថតនៅកណ្តាលថ្ងៃក្តៅហែង
ប៉ុន្តែមើលទៅហាក់ដូចជា មានអារម្មណ៍គាប់ចិត្តនឹងធម្មជាតិណាស់។

សមិទ្ធផលនៃរូបភាពបង្ហាញម៉ូដ ក្នុងឈុតប៊ីគីនីម៉ាកយីហោដ៏ល្បី ដែលសម្តែងដោយនាង Miranda Keer នេះនឹងត្រូវ
យកទៅចុះផ្សាយក្នុងទំព័រសៀវភៅទស្សនាវដ្តី Victoria's Secret ក្រោមចំណងជើងថា “កាន់តែក្តៅ កាន់តែចង់ងូតទឹក”
ដោយមានកិច្ចសហការជាមួយសហការីកាម៉េរាល្បីទៀតផង។

គួរបញ្ជាក់ដែរថា សកម្មភាពនៃការថតបង្ហាញម៉ូដ ផ្សព្វផ្សាយពាណិជ្ជកម្មឈុតប៊ីគីនី ម៉ាកយីហោល្បីនេះ ត្រូវបានថត
នៅតំបន់ឆ្នេរសមុទ្រ Sydney នៃប្រទេសអូស្ត្រាលី ដែលមានប្រិយមិត្តអ្នកគាំទ្រ នាំគ្នាចោមរោមមើល និងសាទរចំពោះ
វត្តមានរបស់នាងនៅលើឆ្នេរនោះ ខណៈពេលដែលពួកគេកំពុងចុះងូតទឹកប្រឡែងគ្នា៕

0 comments

Post a Comment

Powered by Blogger.