នេះ ​ជា​ហេតុ​ការណ៍​ដ៏​ចម្លែក​ថ្មី​មួយ​បាន​កើត​ឡើង​កាល​សប្តាហ៍​មុន ​ខណៈ​ដែល​ស្រ្តី​ម្នាក់​បាន​សម្រាល​កូន​មក​បែរ​ជា​មាន​រូប​រាង​ដូច​ជា​សត្វ​ សេះ​ទៅ​វិញ។ ហេតុ​ការណ៍​បាន​កើត​ឡើង​នៅ​ឯ​ទី​កន្លែង​សក្ការៈ​បូជា​សម្រាប់​មនុស្ស​បន់​ ស្រន់​ផ្សេងៗ​ នៃ​សហ​គមន៍​អេវ៉រៀរៀ នៅ​តាម​ដង​វិថី​បេនីន សាពីលី នៃ​ទី​ក្រុង​បេនីន ខេត្ត​អេដូ ប្រទេស​នីហ្សេរីយ៉ា។ ស្រ្តី​រូប​នេះ​បាន​រៀប​ការ​អស់​រយៈ​ពេល​១១​ឆ្នាំ​មក​ហើយ​តែ​ពុំ​កូន​ចៅ​មួយ ​គ្រាប់​ឡើយ។
យោង​តាម​សាក្សី​ឃើញ​ផ្ទាល់​អ្នក​ស្រី​ វើរ៉ូនីកា អេងឲហ្គីប័រ ដែល​ជា​គិលានុ​បដ្ឋា​យិកា ម្នាក់​និយាយ​ថា ស្រ្តី​ដែល​គេ​សុំ​មិន​បញ្ចេញ​ឈ្មោះ​នោះ​គឺ​មាន​របរ​ជា​អ្នក​លក់​បន្លែ​អស់​ រយៈ​ពេល​ជាង​១០​ឆ្នាំ​មក​ហើយ។ លើស​ពី​នេះ​ស្រ្តី​ម្នាក់​នោះ​មាន​សន្តាន​ចិត្ត​ល្អ​ហ៊ាន​លះ​បង់​កម្លាំង​ កាយ​មិន​ខ្លាច​ណឿយ​ហត់ និង​លុយ​កាក់​សម្រាប់​ផ្គត់​ផ្គង់​ដល់​ប្រុស​កំណាន់​ចិត្ត​ខ្លួន​ឲ្យ​រៀន​ សូត្រ​នៅ​ថ្នាក់​មហា​វិទ្យា​ល័យ​ទៀត​ផង។
តែ​ជា​អកុសល​ពេល​អ្នក​ទាំង​ ពីរ​បាន​ព្រម​ព្រៀង​គ្នា​ដល់​ថ្ងៃ​រៀប​ការ​នោះ​ស្រាប់​តែ​ម្តាយ​ខាង​ប្រុស​ មិន​ទទួល​យក​នាង​ទៅ​វិញ។ ដូច្នេះ​ពួក​គេ​ក៏​ផ្តាច់​ទំនាក់​ទំនង​គ្នា។ ចំណែក​បុរស​នោះ​ក៏​រៀប​ការ​ជា​មួយ​នារី​ផ្សេង ខណៈ​នាង​ក៏​បាន​រៀប​ការ​ជា​មួយ​បុរស​ផ្សេង​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ទៀត​ ដែរ។
គិលានុ​បដ្ឋា​យិកា​ខាង​លើ​បាន​ប្រាប់៖«នាង ​បាន​ស្រវ៉ា​ចាប់​កាន់ ​ជើង​មនុស្ស​ដទៃ​ខណៈ​ពេល​នាង​ខំ​ប្រឹង​សម្រាល​កូន​។ លុះ​ទារក​នោះ​បាន​កើត​ចេញ​មក​ហើយ ស្រាប់​តែ​មនុស្ស​ម្នា​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ដោយ​ឃើញ​ទារក​នោះ​មាន​ លក្ខណៈ​ខុស​ប្រក្រតី​ដោយ​អ្នក​ខ្លះ​គិត​ថា វា​មាន​រូប​រាង​ដូច​ជា​សត្វ​ពពែ និង​អ្នក​ខ្លះ​រាង​ដូច​ជា​សត្វ​សេះ ដោយ​សារ​វា​មាន​កវែង និង​ត្រចៀក​វែង​ដូច​ជា​សត្វ​មែន»។ គិលានុ​បដ្ឋា​យិកា​រូប​នោះ​បន្ត​ថា៖«វា​ពិត​ជា​មាន​រាង​ដូច​ជា​សត្វ​សេះ​ពិត ​មែន ទោះ​បី​ទារក​នោះ​ជា​មនុស្ស​ក៏​ដោយ»។
ចំណែក​មន្រ្តី​ទទួល​បន្ទុក​ ខាង​លើ​ក៏​បាន​និយាយ​ថា៖«ខ្ញុំ​មិន​អាច​ពណ៌នា​បាន​ឡើយ។ យើង​ឃើញ​ថា មាន​មនុស្ស​ខ្លះ​បាន​ក្អួត​ចំពោះ​ការ​បាន​ឃើញ​ទិដ្ឋ​ភាព​ទារក​នោះ​នៅ​ពេល​ ក្រុម​ការ​ងារ​យើង​បាន​ជួយ​សម្រាល​កូន​ស្រ្តី​ម្នាក់​នេះ​ផង​ដែរ»។
បន្ទាប់ ​ពី​មាន​ហេតុ​ការណ៍​ដ៏​ចម្លែក​នេះ​មក​មន្រ្តី​ទទួល​បន្ទុក​ក៏​បាន​ព្រមាន​ ដល់​អ្នក​ប្រតិ​បត្តិ​សាសនា​ទាំង​ឡាយ​ឲ្យ​ជម្រះ​ចោល​នូវ​អំពើ​បាប​ទាំង​ឡាយ​ របស់​ខ្លួន​តាម​រយៈ​ការ​មក​បន់​ស្រន់​នៅ​ឯ​ព្រះ​វិហារ។ ស្រ្តី​នោះ​ត្រូវ​បាន​គេ​ផ្តល់​ថ្នាំ​សម្រាប់​ព្យាបាល​ខណៈ​កូន​ដែល​ចម្លែក​ របស់​នាង​ត្រូវ​គេ​ដាក់​ទុក​ចោល​ឲ្យ​រហូត​ដល់​ផុត​ដង្ហើម​នៅ​កម្រាល​ឥដ្ឋ​ ដោយ​គ្មាន​អ្នក​ណា​អើ​ពើ​មើល​វា​ឡើយ នេះ​បើ​យោង​តាម​សារ​ព័ត៌​មាន​ក្នុង​ស្រុក​បាន​ឲ្យ​ដឹង។
ឧព្ភូត​ហេតុ​ បាន​កើត​ឡើង​បែប​នោះ​ក៏​បាន​ធ្វើ​ឲ្យ​អ្នក​ដែល​ចូល​ទៅ​គោរព​ព្រះ​ក្នុង​ព្រះ ​វិហារ​មាន​អារម្មណ៍​ខ្ពើម​រអែម​ផង​ដែរ​ចំពោះ​រឿង​ទារក​ចម្លែក​បាន​សម្រាល​ នៅ​ទី​នោះ។ មន្រ្តី​ទទួល​បន្ទុក​ដដែល​ក៏​បាន​​បន្ត​ដែរ​ថា វា​ប្រាកដ​ជា​មាន​ពាក់​ព័ន្ទ​នឹង​រឿង​វេទ​មន្ត​ក្រឡា​ខ្លួន​ជា​មិន​ខាន។ លោក​បន្ថែម​ថា៖«យើង​ធ្លាប់​ឃើញ​លុយ អាច​ប្រែ​ក្រឡា​ខ្លួន​ជា​សត្វ​អណ្តើក​នៅ​ក្នុង​ព្រះ​វិហារ​នេះ​កាល​ពី​មុន»។
វេជ្ជ ​បណ្ឌិត​ជឺរី យូវៃហ្វូ អ្នក​ប្រឹក្សា​និង​ជា​នាយក​មន្ទីរ​ពេទ្យ​ទី​ក្រុង​បេនីន ក៏​ត្រូវ​បាន​គេ​ធ្វើ​ការ​ទំនាក់​ទំនាក់​ដើម្បី​ផ្តល់​យោបល់​ចំពោះ​រឿង​ដែល​ ស្រ្តី​ម្នាក់​សម្រាល​បាន​កូន​រាង​ដូច​សត្វ​សេះ​នេះ​ដែរ។
វេជ្ជ​ បណ្ឌិត​បន្ត​ថា៖«ព្រះ​ជា​ម្ចាស់​មិន​បង្កើត​ឲ្យ​មាន​ឧព្ភូត​ហេតុ​បែប​នេះ​ ទេ។ ហើយ​ព្រះ​នឹង​មិន​ផ្តល់​នូវ​កំណើត​ទារក​ឲ្យ​ស្រ្តី​ម្នាក់​នេះ​ជា​កូន​សេះ​ បែប​នេះ​បាន​ដែរ»៕ ប្រភពព័ត៌មាន ៖ ភ្នំពេញប៉ុស្តិ៍

0 comments

Post a Comment

Powered by Blogger.