អាស្រ័យ​ដោយ​ចំ​ណូល​ចិត្ត​​ស្លៀក​ពាក់​​ប៊ីគីនី គ្រប់​វេលា គ្រប់​ទី​កន្លែង នាង​ត្រូវ​បាន​ឲ្យ​ឈ្មោះ​ថា “ស្រ្តី Bikini” ។
នៅក្នុង ​កម្មវិធី​ទូរទស្សន៍​ Virus ផ្កាយព្រះអគ្គី នៃស្ថានីយ៍ tvN របស់កូរ៉េខាងត្បូង ថ្មីនេះ បានចាក់ផ្សាយ​រឿង​នារីម្នាក់​ឈ្មោះ Jung Ji Eun ដែលមាន​ចំណូលចិត្ត​ចម្លែក ។ ទោះបីនៅទីណាក៏ដោយ​ មិនថាមាត់សមុទ្រ​ ពហុកីឡាដ្ឋាន​ បណ្តាល័យ... ។ គឺនាង​ស្លៀកតែ​ប៊ីគីនី ។
នាង Jung Ji Eun
ចំណូលចិត្ត​ស្លៀកប៊ីគីនី គ្រប់កាលវេលា
ពេលទៅកាន់​បន្ទប់​ផ្សាយ​កម្មវិធីថ្ងៃនោះ Jun Ji Eun ក៏ស្លៀកពាក់​ប៊ីគីនីដែរ ។ នាង​បកស្រាយថាៈ ខ្ញុំ​ច្រើន​មានអារម្មណ៍​តានតឹង​ ដោយ​សារសរីរាង្គរបស់ខ្លួន ហេតុនេះ ទើបស្លៀកប៊ីគីនី ហើយវាធ្វើឲ្យរាងកាយ​ខ្ញុំ​បានល្អស្អាតជាងមុន ។ ខ្ញុំស្លៀកវា ២៤ ម៉ោង ក្នុង១ថ្ងៃ និង ៣៦៥ ថ្ងៃ ក្នុង១ឆ្នាំ ។

ក្នុងបន្ទប់​ផ្សាយកម្មវិធីទូរទស្សន៍
នៅពហុកីឡាដ្ឋាន
សូម្បី​តែនៅផ្ទះ​ ក្នុងចង្រ្កាន​ក៏ស្លៀកប៊ីគីនីដែរ
នាងក៏​ បានបង្កើបពីគន្លឹះ​នៃការ​ថែទាំ​សរីរាង្គ​ពិសេសរបស់ខ្លួន ធ្វើឲ្យស្លៀកប៊ីគីនី នៅបានស្អាត គឺៈ ខ្ញុំ​មិនបរិភោគ​បាយទេ ហើយ​ស្ទើរតែ​គ្មាន​ហាត់ប្រាណដែរ ។ មនុស្សភាគ​ច្រើនគិតថា ត្រូវហាត់ប្រាណ ដើម្បី​ថែទាំ​រាងកាយ តែខ្ញុំ​ជាមនុស្ស​បរិភោគ​សំខាន់ គឺនំ គ្រាប់ស្ករ ជាមួយ​នំបុ័ង​ កាហ្វេ ដើម្បី​គ្រប់គ្រង​សរីរាង្គ​ តាម​របៀប​លោកខាងលិច​។ ការហាត់ប្រាណ​ ពិតជាធ្វើឲ្យមាំមួន​ តែខ្ញុំ​គិតថា ធ្វើយ៉ាងណា​ឲ្យមានរាងសិចស៊ី ទើប​សំខាន់ជាង ៕

0 comments

Post a Comment

Powered by Blogger.