គណនី ​មួយ​លើ Twitter ចុះឈ្មោះ Enward Snowden ដែលជា​អ​តី​តៈ​ភ្នាក់ងារ CIA កំពុង​ភៀសខ្លួន បានប្រកាស​យល់ព្រម​នឹង​សំណើរ​សុំ​រៀបការ របស់​នាង Anna Chapman ។​
​ពាក្យពេចន៍​សុំ​រៀបការ និង​ឆ្លើយ​យល់ព្រម​លើ Twitter@Anna Chapman: “​ពិតណាស់​ហើយ អូន​សម្លាញ់​”! ប៉ុន្តែ ដំបូង សូមមេត្តា​ឆ្លើយថាៈ បើ​បង​យកចេញ​អស់​នូវ​តុក្កតា​ឈើ Matryoskkle របស់​អូន​ខាងក្នុង គឺជា​អ្វី​? នៅតែ​ដដែល​ឬ​? ។ គណនី Twitter ដែលមាន​ឈ្មោះ @Joseph.Snowden បាន​សារភាព​ទទួលស្គាល់ថា ជា​អ្នកទទួលខុសត្រូវ​លើ​ការ​បែកធ្លាយ​ព័ត៌មាន​ពី​កម្មវិធី តាមដាន​ទ្រង់ទ្រាយ​ធំ របស់​រដ្ឋាភិបាល​អាមេរិក ។​

​នោះ​ជា​ចម្លើយ​ ដែល​ឆ្លើយ​នឹង​សំណួរ​លើ Twitter កាលពី​ពីថ្ងៃ​ទី​៣ កក្កដា របស់ Anna Chapman ថាៈ “Snowden បង​រៀបការ​ជាមួយ​អូន​ទៅណា៎​!” ។​

​ក្នុង​គណនី​ មាន​ឈ្មោះថា Edward Snowden នៅបាន​សរសេរថាៈ នឹង​រៀបការ​ជាមួយ Chapman ដោយ​ទោះបីយ៉ាងណា​ក៏ដោយចុះ ។ ព្រមជាមួយ​នោះ ក៏បាន​បង្ហាញ​ការសោកស្តាយ ដែល​ដឹងថា អាមេរិក​បាន​បណ្តេញ​ចារៈនារី​សក់​ក្រហម​នេះ ត្រលប់មក​រុស្ស៊ី​វិញ ។​
​អា​ពា​ហ៌​ពិពាហ៍​មួយ ដែល​ប្រសិនបើ​កើតឡើង​មែន រវាង​អតីត​ចារៈបុរស​អាមេរិក CIA លោក Snowden និង​អ​តី​តៈ​ចារៈនារី​រុស្ស៊ី នាង Anna Chapman អាចធ្វើ​ឲ្យ​មាន​ការវិវត្ត​មួយ ចំពោះ​ស្ថានភាព​បច្ចុប្បន្ន​របស់ Snowden ។​

​ ព្រោះថា ក្នុងករណី​នោះ Snowden មាន​ហេតុផល​សមស្រប ដើម្បី​សុំ​ផ្តល់​សញ្ជាតិ​រុស្ស៊ី ហើយ​ទទួលបាន​ការធ្វើ​អាណាព្យាបាល របស់​ប្រភេទ​ដែល​ចង់​ជ្រកកោន​ថ្មី ។​

​ប៉ុន្តែ​អ្នកសារព័ត៌មាន និង​សាធារណៈមតិ​ខ្លះ​ថា វា​ជា​ករណី​១​ក្លែងក្លាយ ។ ព្រោះ​បើតាម The Guardians នោះ Snowden ពុំមាន​គណនី​ក្នុង Twitter ឬ Facebook ទេ ។ ក្រៅពីនោះ ក្នុង​គណនី​នេះ នៅមាន​កន្លែង​ខ្លះ សរសេរ​ភាសា​រុស្ស៊ី ដែល Snowden ពុំ​ចេះ​ទេ (​តែ​គេ​អាច​ប្រែ​តាមរយៈ Google Translate បានដែរ​!) ។​

​នេះ​ពិតជា នាងរ​ត់រក​អ្នក​.....​មែន​!​

0 comments

Post a Comment

Powered by Blogger.