• Written by 
អតីតចៅអធិការវត្ត Sunandarnaram ដើមកំណើតជប៉ុន ព្រះនាម Phra Mitsuo Gavesako វ័យ ៦១ វស្សា លួចរៀបការស្ងាត់ជាមួយស្រីក្មេងដ៏ស្រស់ផូរផង់ម្នាក់ក្នុងចំណោម​ ៨​នាក់ អតីតចៅអធិការវត្ត Sunandarnaram ដើមកំណើតជប៉ុន ព្រះនាម Phra Mitsuo Gavesako វ័យ ៦១ វស្សា លួចរៀបការស្ងាត់ជាមួយស្រីក្មេងដ៏ស្រស់ផូរផង់ម្នាក់ក្នុងចំណោម​ ៨​នាក់
​ជាក់ស្តែង​គឺ​សង្ឃ​វ័យ​៦១ វស្សា នាម Phra Mitsuo Gavesako ចៅអធិការ​វត្ត Sunandaranaram ភាគ​ខាងលិច​ខេត្ត Kannchana buri បាន​ចាកចេញ​ពពី​វត្ត​យ៉ាង​ស្ងៀមស្ងាត់ ...​ដើម្បី​ការ​ប្រពន្ធ​ក្រោយពី​បួស​បាន​៣៨​ព្រះវស្សា ។ សង្ឃ​ដើមកំណើត​ជប៉ុន​អង្គ​នេះ បាន "​ស្រឡាញ់​" នារី​ម្នាក់​ហើយ​ដាច់ខាត​សឹក ដើម្បី​បូជា ជីវិតចុងក្រោយ​សម្រាប់ "​អូន​" ។​ 
ពត៌មាន ​នេះ​បានធ្វើ​ឲ្យ​សាសនិក ដែល​ស្គាល់​ជឿទុកចិត្ត មានការ​ស្លុតចិត្ត​យ៉ាងខ្លាំង ហើយ​ធ្វើការ​ថ្កោលទោស​ពី​ទង្វើ​បែបនេះ ទោះបី "​ព្រះអង្គ​" បាន​សឹក​ត្រឹមត្រូវ​ក៏ដោយ ។​
រឿងនេះ​មិនទាន់​ស្ងប់​ផង ពលរដ្ឋ​ថៃ​បន្ត​ការ​អស់សង្ឃឹម គ្រា​ដែល​មើលឃើញ​ខ្សែ​វីដេអូ​របស់​សង្ឃ​៣​អង្គ "​អួត​" ជីវភាព​ដ៏ "​រុងរឿង​" ១​តាមរយៈ​ការ​ជិះ​យន្តហោះ​ឯកជន ពា​ក់វែន​តា​ទាន់សម័យ និង​មាន "​កម្មសិទ្ធិ​" លើ​របស់របរ​មានតម្លៃ​ច្រើន ។​
ក្នុងចំណោម​សង្ឃ​៣​អង្គ​នោះ មាន​សង្ឃ​១​អង្គ​ដែល​ពលរដ្ឋ​ថៃ​ស្គាល់​ច្រើន​គឺ​សង្ឃ​ដែលមាន​នាម​ថា Phra Wirapol Sukphol ឬ Luang Pu Nen Kham Cleattiko ។​
បន្ទាប់មកទៀត​ក៏​បែកធ្លាយ​ចេញ​រូបភាព​របស់ ​សង្ឃ​វ័យ​៣៤​ព្រះវស្សា​ដេក​ជាមួយ​ស្ត្រី​ម្នាក់​ត្រូវបាន​បង្ហោះ​តាម​ បណ្តាញ​សង្គម​ថៃ ។ អ្នក​សារពត៌មាន​បានលើកឡើង​ថា សង្ឃ​អង្គ​នេះ មាន​ប្រពន្ធ​៨ និង​កូន​២​នាក់ ។​
ដោយ ​រឿងអាស្រូវ​មាន​ទំហំ​ធំ​ពេក សមត្ថកិច្ច​ថៃ បាន​បើក​ការស៊ើបអង្កេត​មួយ​ភ្លាមៗ ដោយ​ត្រួតពិនិត្យ​គណនី​របស់​សង្ឃ​អង្គ​នេះ ឃើ​មា​នគ​ណី​នី​ចំនួន​១៦ ក្នុងនោះ​មាន​លុយ​សរុប​ជាង​២០០​លាន​បាត (​ប្រមាណ ៦,៤​លាន​ដុល្លារ​) ។ សមត្ថកិច្ច​ក៏បង្ក​ក​ទ្រព្យសម្បត្តិ និង​ហាមឃាត់​ការជួញដូរ​ទ្រព្យសម្បត្តិ​ផ្សេងៗ ។​
ការ​កេងកិប​ធំ​បំផុត​របស់​សង្ឃ Phra Wirapol Sukphol គឺ​បានមកពី​គំរោង​សាងសង់​បដិមាករ​ធ្វើ​ពី​ហ្គេ​ច​ធំ​បំផុត​ពិភពលោក ។ តាម​ដែល​សង្ឃ​នេះ​ប្រកា​សគឺ​ព្រះពុទ្ធ​បដិមាករ​នេះ ត្រូវ​ចំណាយ​អស់​៨​លាន​ដុល្លារ ។ ប៉ុន្តែ​តាមពិតទៅ ដោយ​ទិញ​វត្ថុ​ធាតុ​ក្លែងបន្លំ​តម្លៃថោក ហេតុនេះ​ចំណាយ​គិត គឺ​តែ​១​លាន​ដុល្លារ​ប៉ុណ្ណោះ ៕

0 comments

Post a Comment

Powered by Blogger.