• Written by 
ក្បាល​រថភ្លើង​ដែល​ត្រូវ​បាន​កែ​ច្នៃ​ធ្វើ​ជា​ចង្ក្រាន​អាំង​សាច់​នៅរុស្ស៊ី​​។ ក្បាល​រថភ្លើង​ដែល​ត្រូវ​បាន​កែ​ច្នៃ​ធ្វើ​ជា​ចង្ក្រាន​អាំង​សាច់​នៅរុស្ស៊ី​​។
ក្រុងម៉ូស្គូៈ ប្រជាជន​រុស្ស៊ី​ម្នាក់​បាន​ធ្វើ​ឲ្យ​មនុស្សម្នា​ចោមរោម​មើល​សួនច្បារ​ផ្ទះ​ របស់​លោក​ជានិច្ច​រាល់​ពេល​ដែល​លោក​រៀបចំ​ពិធី​ជប់លៀង​អាំងសាច់ ដោយសារ​ចង្ក្រាន​នោះ​ត្រូវ​បាន​កែច្នៃ​ពី​ក្បាល​រថភ្លើង និង​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា​«Steampunk»។
គំនិត​ច្នៃប្រឌិត​នេះ​ត្រូវ​បាន​ក្រុម​ កម្មករ​ជាងដែក​រុស្ស៊ី​នៅ​ភូមិ​ ដឺលីណា​ក្បែរ​ទីក្រុង​រីយ៉ាហ្សាន​យក​មក​អនុវត្ត ដែល​មើល​ទៅ​ហាក់​ដូចជា​ចង្ក្រាន​ដែល​មាន​លក្ខណ​សិល្បៈ​ដូច្នោះ​ដែរ។
ចង្ក្រាន​អាំងសាច់​ពិសេស​នេះ​ត្រូវ​បាន​គេ ​យក​កំណាត់​ក្បាលរថភ្លើង​នា​ សម័យបុរាណ​មក​កែច្នៃ​យ៉ាង​សមសួន។ បច្ចុប្បន្ន​នេះ​វា​ត្រូវ​បាន​ក្រុមហ៊ុន​ឯកជន​មួយ​បាន​ទទួល​សិទ្ធិ​ផ្តាច់​ មុខ​ផលិត​ចង្ក្រាន​ពិសេស​នេះ​តែ​ម្តង​។
ក្បាលរថភ្លើង​ត្រូវ​បាន​បែងចែក​ជា​៣​ មុខងារ គឺ​ឡ​ដុត​ចង្អើរ​អាំងសាច់​ចំនួន​ពីរ​នៅ​តួ​ខ្លួន​និង​មាន​ទូ​សណ្តោង​មួយ​ ប្រើ​ជា​ចង្ក្រាន។ ចង្អើរ​ទីមួយ​គេ​អាច​អាំងសាច់​បាន​ចំនួន​២០​ចង្កាក់​ធំ​ៗ​និង​ចង្អើរ​ទី​២​ មាន​ដែក​បង្វិល​សម្រាប់​ដុត​មាន់​និង​សាច់​បន្ទះ​ធំ​ៗ​ដោយ​ប្រើ​ធ្យូង​ សម្រាប់​ដុត​កម្ដៅ។
បំពង់​ផ្សែង​ទាំង​៣​របស់​វា​មាន​ ក្បូរក្បាច់​រចនា​ស្រស់​ស្អាត​ដូច​ក្នុង ​រឿង​និទាន។ ដូច្នេះ​វា​ស័ក្ដិសម​សម្រាប់​ប្រើ​ក្នុង​វិធី​ជប់លៀង​អាំងសាច់​ដោយសារ​តែ​វា ​ជា​ចង្ក្រាន​ផង និង​ជា​វត្ថុ​តាំង​លម្អ​ផ្ទះ​សម្រាប់​អួត​ភ្ញៀវ​ផង៕ ប្រភពព័ត៌មានៈ ភ្នំពេញប៉ុស្តិ៍

0 comments

Post a Comment

Powered by Blogger.